View: 14|Reply: 0

ប្រើស្ពៃក្តោបស្អំរាងកាយ ដោយវិធីចម្លែកមួយនេះ អាចព្យាបាលការឈឺចាប់បានច្រើនយ៉ាងណាស់!

[Copy link]

336

Threads

501

Posts

2942

Credits

Gold Member

Rank: 6Rank: 6

Credits
2942
Post time 2018-02-13 17:37:22 | Show all posts |Read mode
កន្លងមកយើងបានដឹងរួចមកហើយ  ប្រភេទស្ពៃក្តោបទាំងពណ៌ស ពណ៌បៃតង និងពណ៌ស្វាយ ដែលសុទ្ធតែមានប្រយោជន៍ សម្រាប់សុខភាព ដោយមិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសា តែវាក៏សម្បូរទៅដោយសារធាតុបំប៉ន និងវីតាមីនសំខាន់ៗដូចជា៖ វីតាមីន  C  វីតាមីន  K  វីតាមីន B  ហ្វូលិក (Folates) បេតាការ៉ូទីន (Beta-Carotene) រ៉ែសំខាន់ៗ ដូចជា ជាតិដែក រួមទាំងកាកសរសៃហ្វៃបឺ (Fiber) ផងដែរ។



សារធាតុទាំងនេះ អាចជួយកាត់បន្ថយកម្រិតខ្លាញ់ កូឡេស្តឺរ៉លមិនល្អ ខ្លាញ់រុំបេះដូង រួមទាំងសារធាតុប្រឆាំង អុកស៊ីតកម្ម ការពារសុខភាពរាងកាយ ពីផលប៉ះពាល់ផ្សេងៗ ដូចជា ជំងឺដំបៅក្រពះ ជាពិសេស គឺជំងឺមហារីកជាដើមតែម្តង។

ក្រៅពីនេះ ស្ពៃក្តោបក៏ត្រូវបានគេដឹងដែរថា អាចព្យាបាលអាការរលាក និងការឈឺចាប់ផ្សេងៗ នៅផ្នែកខាងក្រៅបានផងដែរ។ តែមិនមែនជាការយកមកទទួលទានជាចំណីអាហារ ឬភេសជ្ជៈទេ នោះគឺវិធីយកស្ពៃក្តោប មកដុតកម្តៅឱ្យក្តៅ ហើយស្អំលើរាងកាយ។
ចង់ដឹងថាតើ យកស្ពៃក្តោបស្អំរាងកាយជួយអ្វីខ្លះបាន និងវិធីធ្វើបែបណា មកដានតាមដានអត្ថបទខាងក្រោមនេះ៖





# វីធីធ្វើស្ពៃក្តោបដើម្បីស្អំរាងកាយដែលរលាក និងបំបាត់ការឈឺចុកចាប់-        ជាដំបូងអ្នកត្រូវយកស្ពៃក្តោបដែលខៀវស្រស់ល្អ (គួរតែយកស្ពៃក្តោបពណ៌បៃតងទើបមានប្រសិទ្ធភាពជាង ដែលអ្នកអាចរកទិញបាននៅផ្សារទំនើប) មកបកស្រទាប់ខាងក្រៅដែលកខ្វក់ ឬមានសន្លឹកចាស់ៗចេញ។





-        បេះយកស្រទាប់ស្ពៃក្តោបណាដែលល្អ និងស្រស់ជាងគេចេញមក
-        យកឆ្នាំងអ៊ុតដែលក្តៅ មកអ៊ុតពីលើស្រទាប់ស្ពៃក្តោបនោះ រហូតវាឡើងកម្តៅខ្លាំង

-        បន្ទាប់មកយកស្រទាប់ស្ពៃក្តោបនោះ មកស្អំត្រង់កន្លែងដែលមានការឈឺចុកចាប់ រហូតដល់វាចុះត្រជាក់ ចាំប្រើស្ពៃក្តោបស្រទាប់ផ្សេង អ៊ុតឱ្យក្តៅទៀតដូចមុន ។

-        ធ្វើបែបនេះដូចមុនប៉ុន្មានដងក៏បាន រហូតដល់របួស និងការឈឹចុកចាប់របស់អ្នកបានប្រសើរឡើង។





# គុណប្រយោជន៍នៃការស្អំស្ពៃក្តោប១. លាសសុដន់ (លាសដោះ ឬរលាកដោះ)

ជំងឺលាសដោះ តែងតែកើតមានឡើង ភាគច្រើនចំពោះស្ត្រី ដែលបំបៅដោះកូន ដោយសារតែ ទារកបៅអង្គាមក្បាលសុដន់ម្តាយ រហូតមានរបួសក្លាយជាដំបៅ ហើយមានការឈឺចុកចាប់ បង្កើតជាអាការលាសសុដន់នេះឡើង។
អ្នកអាចយកស្ពៃក្តោបដែលកម្តៅឱ្យក្តៅ យកមកស្អំលើកន្លែងដែលមានរបួស ដើម្បីបន្ថយការឈឺចុកចាប់បាន ក្រៅពីនេះការធ្វើបែបនេះអាចការពារ និងព្យាបាលការឆ្លងមេរោគផ្សេងៗ តាមរយៈក្បាលសុដន់ផងដែរ ដោយគ្រាន់តែប្រើស្ពៃក្តោបទាំងនេះ។



២. ឈឺត្រង់តម្រងនោម
អាការឈឺត្រង់តម្រងនោម អាចបណ្តាលពីក្រួសក្នុងតម្រងនោម ការរលាកតម្រងនោម ការឆ្លងមេរោគ និងជំងឺមហារីកតម្រងនោមផងដែរ។ អ្នកអាចប្រើស្ពៃក្តោប ស្អំលើកន្លែងដែលអ្នកមានអារម្មណ៍ថា ឈឺចុកចាប់ ដើម្បីជួយបន្ថយបញ្ហានោះបាន។ តែកុំភ្លេចទៅពិគ្រោះ ជាមួយវេជ្ជបណ្ឌិតជំនាញ រកមើលជំងឺទាក់ទងនឹងតម្រងនោម ដើម្បីងាយស្រួលរកវិធីព្យាបាលបន្ថែម។



៣. ឈឺចុកចាប់ផ្នែកខាងក្នុង
ការយកស្ពៃក្តោបស្អំរាងកាយ ក៏អាចជួយបំបាត់អាការ ឈឺចុកចាប់ផ្នែកខាងក្នុងដែរ ដែលភាគច្រើនវាអាចពាក់ព័ន្ធនឹង បញ្ហាក្រពះ ពោះវៀន បញ្ហាថ្លើម ការបាក់ឆ្អឹងខ្នង ឬឆ្លងមេរោគនៅក្នុងឆ្អឹងខ្នង រលាកសន្លាក់ និងឆ្អឹង ជំងឺរើម និងអាការឈឺចុកចាប់ត្រង់ថង់ប្រមាត់ជាដើម។ តែយកល្អអ្នកគួរតែប្រញាប់ ទៅមន្ទីរពេទ្យបន្ថែមដើម្បីរកសញ្ញានៃជំងឺឱ្យបានច្បាស់លាស់។



៤. ឈឺចាប់សាច់ដុំ
អាការឈឺចាប់ត្រង់សាច់ដុំ អាចបណ្តាលមកពីការមានរបួស និងការឈឺចុកចាប់រាល់ពេលប៉ះទង្គិចផ្សេងៗ អំឡុងពេលធ្វើកិច្ចការ ឬលេងកីឡាជាដើម។ អ្នកអាចប្រើស្ពៃក្តោបស្អំលើរាងកាយ ដែលមានរបួសបានផងដែរ ដើម្បីបំបាត់ការឈឺចុកចាប់។



៥. ជំងឺរលាកសន្លាក់
អ្នកអាចប្រើស្ពៃក្តោប មកស្អំកន្លែងដែលមានការឈឺចុកចាប់ និងការរលាកផ្សេងៗ មិនថាតែត្រង់សរសៃ សន្លាក់ និងឆ្អឹងបានផងដែរ៕  



Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room | KhmerHappy.com

2018-02-25 15:56 GMT+8 , Processed in 0.642883 second(s), 16 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017 KhmerHappy.com

Quick Reply To Top Return to the list