View: 12|Reply: 0

អ្នកម្តាយគ្រប់រូប ចាំបាច់ត្រូវដឹងពីតិចនិចថែរក្សាស្បែក របស់ទារកទើបសម្រាល!

[Copy link]

336

Threads

501

Posts

2942

Credits

Gold Member

Rank: 6Rank: 6

Credits
2942
Post time 2018-02-13 17:44:49 | Show all posts |Read mode
ស្បែក គឺជាសរីរាង្គសំខាន់មួយ ចំពោះទារកដែលទើបសម្រាល ក្នុងការការពារពួកគេពីបរិយាកាសខាងក្រៅ ដែលពោរពេញទៅដោយជាតិពុល និងមេរោគឆ្លងផ្សេងៗ។
លើសពីនេះទៅទៀត អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺស្បែករបស់ទារកដែលទើបតែសម្រាលងាយស្ងួត ស្តើង ងាយនឹងមានប្រតិកម្ម ងាយនឹងបាត់បង់ជាតិទឹក និងជាពិសេសនោះ គឺងាយនឹងកើតមានបញ្ហាស្បែកទៀតផង។



ដោយឡែក ខាងក្រោមនេះ គឺជាតិចនិចក្នុងការថែរក្សាស្បែក របស់ទារកទើបសម្រាល ដែលអ្នកត្រូវស្វែងយល់ ដើម្បីថែរក្សាស្បែកពួកគេឲ្យបានល្អ ជាពិសេស អំឡុងពេលសម្រាលដំបូង៖

១/ កុំឲ្យស្បែករបស់ទារកប៉ះពាល់ជាមួយនឹងសារធាតុគីមីអ្នកបានដឹងហើយថា ស្បែកទារកងាយរសើបខ្លាំង និងឆាប់ទទួលរងប្រតិកម្ម ដូច្នេះអ្នកមិនត្រូវឲ្យទារកប៉ះពាល់ ជាមួយនឹងផលិតផល ដូចជា​​​​​​​​​​​​​​​​​​​​​​​​ ទឹកអប់ ពពួកសាប៊ូ ឬថ្នាំជ្រលក់សម្លៀកបំពាក់ជាដើម។ ទាំងនេះវាអាចបណ្តាលឲ្យស្បែកទារកឡើងកន្ទួល ឬរមាស់។

២/ កុំជូត ឬលាបអ្វីមួយនៅលើស្បែករបស់ទារកជាការពិត ទារកទើបតែកើត មានសភាពស្បែកជ្រាវជ្រួញ ប៉ុន្តែចូរកុំព្យាឈាមប្រើប្រាស់ផលិតផលណាមួយ លើស្បែករបស់ពួកគេ ព្រោះវានឹងវិវឌ្ឍន៍ទៅជាស្បែកដែលមានសភាពធម្មតាវិញ ដូច្នេះអ្នកមិនត្រូប្រើប្រាស់ផលិតផលណាមួយនៅលើស្បែករបស់ទារកនោះទេ។

៣/ បោកសម្លៀកបំពាក់ថ្មីរបស់ទារកមិនថាសម្លៀកបំពាក់នោះ ទើបតែទិញថ្មីនោះទេ អ្នកត្រូវបោកវាឲ្យបានស្អាត មុនពេលយកទៅស្លៀកឲ្យទារក ដោយប្រើសាប៊ូដែលគ្មានក្លិន និងសារធាតុគីមី។

៤/  កុំងូតទឹកឲ្យទារកច្រើនដងពេកអ្នកវិទ្យាសាស្ត្របានលើកឡើងថា ការងូតទឹកឲ្យទារកទើបសម្រាល ជារៀងរាល់ថ្ងៃញឹកញាប់ពេក អាចធ្វើឲ្យបាត់បង់ជាតិប្រេងធម្មជាតិ នៅលើស្បែកទារក។ ហេតុនេះអ្នកគ្រាន់តែលាងសម្អាត តំបន់ដែលទារកបន្ទោបង់ លើមុខ និងកន្លែងដែលទារកបង្ហៀរទឹកមាត់ (មាត់ ឬកៀនមាត់) អ្នកអាចងូតទឹកឲ្យទារក ២ទៅ៣ដង ក្នុងមួយសប្តាហ៍។




៥/ មិនត្រូវប្រើផលិតផលហួសប្រមាណ (លាបលើស្បែកទារក) ស្បែករបស់ទារក មានសភាពក្មេងខ្ចី និងឆាប់ទទួលរងប្រតិកម្មខ្លាំងណាស់។ ដូច្នេះការប្រើប្រាស់ផលិតផល ដែលពាក់ព័ន្ធទៅនឹងការលាប លើស្បែករបស់ទារកហួសប្រមាណ (ម្សៅ ប្រេងកូឡា...) អ្នកគួរតែចៀសវាង ឬកាត់បន្ថយ។ ជាក់ស្តែង សូម្បីតែការងូតទឹកញឹកញាប់ ក៏អាចបណ្តាលឲ្យស្បែកស្ងួត និងកើតមានជំងឺរលាក ឬពងបែកនៅលើស្បែកផងដែរ។

៦/ ការពារមិនឲ្យកើតមានកន្ទួលរមាស់ដោយសារកន្ទបកន្ទួលរមាស់នេះ កើតឡើងដោយសារតែ ពុំមានការផ្លាស់ប្តូរកន្ទប ឲ្យបានញឹកញាប់ ហើយភាពសើមនេះ ជាមូលហេតុនាំឲ្យកើតមានរលាក ជាពិសេស នៅតំបន់ប៉ែកខាងក្រោយខ្នងរបស់ទារក (បរិវេណគូទ)។
ទន្ទឹមនឹងនេះផងដែរ ប្រសិនបើទារកកើតមានបញ្ហានេះ អ្នកត្រូវលាងសម្អាតតំបន់ដែលរងផលប៉ះពាល់ ដោយប្រើទឹកស្អាត ហើយជូតឲ្យស្ងួតជាមួយនឹងកន្សែងទន់ជាការស្រេច។

៧/ កុំទុកទារកឲ្យត្រូវកម្ដៅព្រះអាទិត្យដោយផ្ទាល់អ្នកគួរទុកទារកឲ្យឆ្ងាយ ឬមិនឲ្យត្រូវកម្ដៅព្រះអាទិត្យ រហូតទារកមានអាយុ៦ខែ។ នេះដោយសារតែ កាំរស្មីយូវីពីព្រះអាទិត្យ អាចធ្វើឱ្យស្បែករបស់ទារក ងាយនឹងទទួលរងការខូចខាត។
ប៉ុន្តែប្រសិនបើអ្នក ត្រូវយកទារកចេញក្រៅ ប៉ះនឹងព្រះអាទិត្យ អ្នកត្រូវពាក់អាវ ឬពាក់មួកជិតៗខ្លួន ឬអាចប្រើឆត្របាំងថ្ងៃដើម្បីការពារទារក។

៨/ កុំលាបម្សៅកូនក្មេងនៅពេញខ្លួនរបស់ទារកបើកាលណាអ្នកប្រើប្រាស់ម្សៅកូនក្មេង លាបនៅលើស្បែករបស់ទារក វាអាចកកជាប់នៅត្រង់កន្លែងមួយចំនួន ដូចជា គូទទារក ដែលអាចធ្វើឲ្យទារករលាក ឬមានកន្ទួលរមាស់ ហើយថែមទាំងអាចបណ្តាលឲ្យ មានបញ្ហាសួតទៀតផង ៕









Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room | KhmerHappy.com

2018-02-25 15:59 GMT+8 , Processed in 1.085525 second(s), 16 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017 KhmerHappy.com

Quick Reply To Top Return to the list