View: 12|Reply: 0

មិនបាច់លាយគ្រឿងផ្សំច្រើន លាបតែទឹកដោះគោជូរលើផ្ទៃមុខសោះ ជួយដល់បញ្ហាស្បែកច្រើនណា!

[Copy link]

336

Threads

501

Posts

2942

Credits

Gold Member

Rank: 6Rank: 6

Credits
2942
Post time 2018-02-13 17:48:47 | Show all posts |Read mode
ទឹកដោះជូរ ភាគច្រើនត្រូវបានគេពេញនិយមទទួលទាន ដើម្បីជំនួយសុខភាព និងជួយដល់ការសម្រកទម្ងន់ និងបំបាត់ខ្លាញ់ក្បាលពោះជាដើម។
ក្រៅពីនេះទឹកដោះគោជូរ ក៏អាចយកថែទាំសម្រស់បានផងដែរ ដោយការយកមកលាយគ្រឿងផ្សំបន្ថែមយ៉ាងហោច ក៏ ២  ទៅ៣មុខបន្ថែមដែរ ដោយសារតែ ទឹកដោះគោជូរមានផ្ទុកទៅដោយ សារធាតុសំខាន់ៗ មានប្រយោជន៍ដូចជា៖ វីតាមីន D  កាល់ស្យូម អាស៊ីតឡាទិក (Lactic  Acid) និងសារធាតុចិញ្ចឹមជាច្រើនមុខទៀត។

តែពេលនេះមិនបាច់ពិបាកទៀតទេ គ្រាន់តែលាបទឹកដោះគោជូរតែម្តងលើផ្ទៃមុខ ក៏មានប្រយោជន៍សម្រាប់ស្បែកបានដែរ ដោយគេដឹងថាអាចជួយជម្រុះកោសិកាស្បែកដែលងាប់ៗចោល បង្កើតកោសិកាស្បែកមុខ ដែលថ្មីមានសុខភាពល្អ បង្ការ និងព្យាបាលការរលាកស្បែក ថែមទាំងធ្វើឱ្យផ្ទៃមុខស្រស់ស្អាតបានច្រើនបែប ច្រើនយ៉ាងផងដែរ។
ចង់ដឹងថា គ្រាន់តែលាបទឹកដោះគោជូរសុទ្ធៗលើផ្ទៃមុខតែឯង អាចជួយដល់ស្បែក និងផ្ទៃមុខបានកម្រិតណាខ្លះ មកតាមដានទាំងអស់គ្នា៖





# ផ្តល់សំណើមផ្ទៃមុខមុខដែលស្ងួត ខ្សោះៗ គ្មានជាតិទឹកនឹងធ្វើឱ្យអ្នកឆាប់ចាស់ ជ្រីវជ្រួញជាងវ័យបាន ប៉ុន្តែទឹកដោះគោជូរ អាចជួយដោះស្រាយបញ្ហាទាំងនេះ។ គ្រាន់តែលាងមុខឱ្យស្អាតលាបទឹកដោះគោជូរលើផ្ទៃមុខ និងក ឱ្យសព្វ ទុកចោល ១០នាទី ចាំលាងទឹកចេញ ហើយអនុវត្តមួយសប្តាហ៍ឱ្យបាន ៣ដង នឹងជួយធ្វើឱ្យមុខមានសំណើម ទន់រលោង និងស្រស់ស្អាតជាមិនខាន។

# ជួយបង្ការ និងព្យាបាលការរលាកជាតិសង្កសី ដែលមាននៅក្នុងទឹកដោះគោជូរ អាចជួយបង្ការ និងកាត់បន្ថយការរលាកស្បែកផ្សេងៗបានយ៉ាងប្រសើរ។ ក្រៅពីនេះ ថែមទាំងជួយឱ្យស្បែកមានសុខភាពល្អ បង្កើតកោសិកាស្បែកមុខថ្មីៗ មានសុខភាពល្អ ជាពិសេស ថែមទាំងធ្វើឱ្យមុខដែលកើតមុន និងរលាកដោយសារការញិចមុន ឆាប់ជាសះស្បើយផងដែរ។

# ប្រឆាំងនឹងការកើតមុនទឹកដោះគោជូរ មិនត្រឹមតែអាចប្រឆាំង នឹងការរលាកស្បែកផ្សេងៗ បាននោះទេ តែថែមទាំងអាចការពារការកកើតមុន ការរលាកស្បែកមុខ និងប្រឆាំងនឹងមេរោគផ្សិតដែលបណ្តាលឱ្យមានបញ្ហាស្បែកមុខផ្សេងៗបានផងដែរ។



# ធ្វើឱ្យមុខភ្លឺរលោងជាតិអាស៊ីតឡាក់ទិក (Lactic Acid) ដែលមាននៅក្នុងទឹកដោះគោជូរ អាចប្រឆាំងនឹងសារធាតុមេឡានីន(melanin) ដែលធ្វើឱ្យស្បែកមុខខ្មៅ និងឡើងស្រអាប់បាន។ ដូច្នេះ គ្រាន់តែលាបទឹកដោះគោជូរ លើផ្ទៃមុខជាប្រចាំ នឹងធ្វើឱ្យស្បែកមុខស ទន់ ភ្លឺ និងរលោងស្រស់ស្អាតជាមិនខាន។

# ការពារស្បែកពីកម្តៅថ្ងៃការនៅក្រោមកម្តៅថ្ងៃយូរពេក នឹងធ្វើឱ្យស្បែករបស់អ្នករលាក និងមានផលប៉ះពាល់ផ្សេងៗជាមិនខាន។ តែការប្រើទឹកដោះគោជូរ លាបលើផ្ទៃមុខ ឱ្យបាន ១០នាទី ទៅ ១៥នាទី អាចជួយធ្វើឱ្យផ្ទៃមុខ ស ទន់ រលោង និងបំបាត់បញ្ហាស្បែកខ្មៅខ្លោច ដោយសារតែ កម្តៅថ្ងៃបានយ៉ាងប្រសើរ។

# ប្រឆាំងនឹងភាពចាស់មិនខុសពីចំណុចមុនៗ ទឹកដោះគោជូរ អាចជួយផ្តល់សំណើមស្បែកមុខ ថែមទាំងប្រឆាំងនឹងភាពចាស់ ជ្រីវជ្រួញបានយ៉ាងល្អផងដែរ។ មិនតែប៉ុណ្ណោះ ទឹកដោះជូរថែមទាំងមានសមត្ថភាព ជួយពង្រឹងកោសិកាស្បែក ឱ្យកាន់តែរឹងមាំ និងព្យាបាលបញ្ហាស្បែកផ្សេងៗឱ្យឆាប់ជាសះស្បើយទៀតផង។



# កម្ចាត់ភាពកខ្វក់ជាតិធូលី ដី និងសារធាតុកខ្វក់ ដែលជាប់នៅលើស្បែក នឹងធ្វើឱ្យពណ៌ផ្ទៃមុខរបស់អ្នកមានស៊ីគ្នា ហើយធ្វើឱ្យស្បែកមានបញ្ហា និងគ្មានភាពស្រស់ថ្លាផងដែរ។ តែការប្រើប្រាស់ទឹកដោះគោជូរ លាបលើផ្ទៃមុខជាប្រចាំ បញ្ហាទាំងឡាយប្រាកដជាបានដោះស្រាយ ដោយសារតែ វាបានដើរតួនាទី ជាគ្រឿងសម្អាតផ្ទៃមុខបានយ៉ាងប្រសើរ។

# ប្រឆាំងនឹងបញ្ហាស្បែកផ្សេងៗដូចដែលអ្នកបានដឹងហើយថា ទឹកដោះគោជូរ អាចមានសមត្ថភាពលាងសម្អាត និងកម្ចាត់មេរោគបាក់តេរី រួមទាំងមេរោគផ្សិតផ្សេងៗបាន។ ដូច្នេះហើយ ការយកទឹកដោះគោជូរលាបលើផ្ទៃមុខជាប្រចាំ អាចជួយការពារផ្ទៃមុខពីផលប៉ះពាល់ផ្សេងៗ មិនថា មុខមុន ជាំ ខ្មៅ និងបញ្ហារលាកផ្សេងៗនោះទេ។ ជាពិសេសវាអាចជួយធ្វើឱ្យសម្រស់របស់អ្នកកាន់តែស្រស់ស្អាត ក្មេងខ្ចីជាងវ័យ ទន់ ម៉ដ្ឋ និងភ្លឺរលោងស្ទើរតែមិនគួរឱ្យជឿ។



ចំណាំ៖ អ្នកអាចទិញផលិតផលទឹកដោះគោជូរ សម្រាប់លាបលើផ្ទៃមុខបាន តែត្រូវចាំថា ត្រូវតែជ្រើសរើសទឹកដោះគោជូរធម្មជាតិ គ្មានជាតិខ្លាញ់ គ្មានជាតិស្ករ និងគ្មានពណ៌តែប៉ុណ្ណោះ ទើបល្អសម្រាប់ការថែរទាំសម្រស់របស់អស់លោកអ្នកបាន។
ដូច្នេះគ្រាន់តែលាបទឹកដោះគោជូរងាយៗ លើផ្ទៃមុខសោះ ក៏អាចស្អាតបានដែរ នៅចាំអីទៀត សាកល្បងទាំងអស់គ្នាតែម្តងទៅ៕  






Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room | KhmerHappy.com

2018-02-25 15:57 GMT+8 , Processed in 0.755433 second(s), 16 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017 KhmerHappy.com

Quick Reply To Top Return to the list