View: 15|Reply: 0

គុណប្រយោជន៍សំខាន់ៗ ដែលអ្នកមិនធ្លាប់បានដឹងរបស់តែផ្កាម្លិះ

[Copy link]

336

Threads

501

Posts

2942

Credits

Gold Member

Rank: 6Rank: 6

Credits
2942
Post time 2018-02-13 17:51:14 | Show all posts |Read mode
ផ្កាម្លិះមិនត្រឹមតែជាផ្កាដែលស្រស់ស្អាតក្រអូបឈ្ងុយប៉ុណ្ណោះទេ តែផ្កាម្លិះមានប្រយោជន៍សំខាន់ជាគ្រឿងតុបតែងលំអគេហដ្ឋាន និងជាផ្កាសម្រាប់ប្រើប្រាស់ក្នុងពិធីធំដុំមួយចំនួនផងដែរ។ ប៉ុន្តែប្រហែលជាមានមនុស្សមួយចំនួនបានឮនិងដឹងកន្លងមករួចហើយថា ផ្កាម្លិះមិនត្រឹមតែក្រអូបឈ្ងុយ និងជាផ្កាលម្អគេហដ្ឋានប៉ុណ្ណោះទេ តែគេក៏បានយកផ្កាម្លិះធ្វើជាតែសម្រាប់ទទួលទានរក្សាសុខភាពផងដែរ។

ដូច្នេះថ្ងៃនេះយើងនឹងលើកយកគុណប្រយោជន៍សំខាន់ៗ និងវិធីធ្វើតែពីផ្កាម្លិះងាយៗមកជម្រាបមិត្តអ្នកអានដូចតទៅ៖






#គុណប្រយោជន៍តែផ្កាម្លិះ
១. ជំនួយសសៃឈាមបេះដូង

តែផ្កាម្លិះមានសារធាតុប្រឆាំងអុកស៊ីតកម្មជំនួយសសៃឈាមបេះដូង បន្ថយកម្រិតកូឡេស្តឺរ៉លអាក្រក់ៗ ជួយឱ្យសម្ពាធឈាមមានតុល្យភាព កាត់បន្ថយភាពតានតឹងនៃសសៃឈាមបេះដូង និងអាចកាត់បន្ថយហាននិភ័យនៃជំងឺទាក់ទងនឹងបេះដូង និងជំងឺគាំងបេះដូង។

២. មានសារធាតុប្រឆាំងអុកស៊ីតកម្ម
តែម្លិះថែមទាំងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងរ៉ាឌីកាល់សេរីដែលអាចជួយព្យាបាលការរលាក  និងធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ ចៀសឆ្ងាយពីបញ្ហាធ្ងន់ធ្ងរផ្សេងៗជាច្រើនទៀត។

៣. បន្ថយហានិភ័យនៃជំងឺមហារីក
ដោយសារតែតែផ្កាម្លិះមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ច្រើនលើសលប់ បានជាវាអាចមានសមត្ថភាពការពារ និងទប់ស្កាត់នៃការវិវឌ្ឍន៍ទៅជាជំងឺផ្សេងៗជាច្រើន ជាពិសេសគឺជំងឺមហារីកកាចសាហាវ។

៤. ជួយសម្រកទម្ងន់
ការទទួលទានតែផ្កាម្លិះជាប្រចាំនឹងអាចជួយកាត់ជាតិខ្លាញ់ និងបន្ថយកម្រិតកូឡេស្តឺរ៉លបានយ៉ាងមានប្រសិទ្ធភាព។ ម្យ៉ាវិញទៀតប្រសិនជាអ្នកព្យាយាមហាត់ប្រាណបន្ថែម បូកផ្សំនឹងការទទួលរបបអាហារដែលមានប្រយោជន៍ចំពោះរាងកាយទៀតនោះ អ្នកនឹងទទួលបានរូបរាងស្វែលស្អាតគួរជាទីទាក់ទាញ។

៥. ជួយបន្ធូរបន្ថយអាការតានតឹងក្នុងអារម្មណ៍

គ្រាន់តែទទួលទានតែផ្កាម្លិះអាចជួយធ្វើឱ្យអារម្មណ៍អ្នកស្រស់ស្រាយ បំបាត់អស់ទុក្ខកង្វល់  បន្ថយអាការធុញថប់ស្ត្រេសអស់កម្លាំងយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនោះតែម្លិះថែមទាំងធ្វើឱ្យអារម្មណ៍អ្នកស្ងប់ល្អ ជួយបន្ថយអត្រាចង្វាក់បេះដូងមិនប្រក្រតី ជាពិសេសថែមទាំងអាចកាត់បន្ថយអាការឈឺចាប់ត្រង់សន្លាក់ និងសាច់ដុំបានយ៉ាងល្អផងដែរ។  




៦. ជួយការពារ  និងកាត់បន្ថយនៃការកើតជំងឺផ្តាសាយ
តែម្លិះមានសារធាតុសំខាន់ៗដែលដើរតួនាទីជាអ្នកការពារមេរោគអាលែហ្ស៊ីដែលបណ្តាលឱ្យអ្នកកើតជំងឺគ្រុន ផ្តាសាយ និងគ្រុនផ្តាសាយធំបានយ៉ាងល្អ។ ម្យ៉ាងវិញទៀតការទទួលទានតែម្លិះជាប្រចាំថែមទាំងអាចឱ្យអ្នកឆាប់ជាសះស្បើយពីជំងឺមួយចំនួនថែមទៀតផង។

៧. ជំនួយដល់ប្រព័ន្ធសសៃឈាម
ការទទួលទានតែម្លិះជួយធ្វើឱ្យសសៃឈាមរបស់អ្នកមានដំណើរការល្អ ទប់ស្កាត់ឈាមកកក្នុងខួរក្បាល  និងសសៃឈាម ថែមទាំងអាចការពារ  និងបន្ថយហានិភ័យនៃការកើតជំងឺដាច់សសៃឈាមខួរក្បាលបានថែមទៀតផង។

៨. កាត់បន្ថយកម្រិតកូឡេស្តឺរ៉ល
តាមការស្រាវជ្រាវរកឃើញថា តែម្លិះអាចជួយទប់ស្កាត់ កាត់បន្ថយ និងលាងសម្អាតជាតិខ្លាញ់អាក្រក់ៗនៅក្នុងសសៃឈាមដោយគ្រាន់តែទទួលទានតែម្លិះត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតតែម្លិះថែមទាំងអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សសៃឈាមផងដែរ។

៩. ជំនួយសុខភាពក្រពះនិងពោះវៀន
តែម្លិះត្រូវបានគេរកឃើញថាអាចមានលទ្ធភាពធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អងាយនឹងរំលាយចំណីអាហារផ្សេងៗ ជាពិសេសធ្វើឱ្យក្រពះនិងពោះវៀនមានសុខភាពល្អ។

១០.  ប្រឆាំងនឹងភាពចាស់
សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងតែម្លិះថែមទាំងអាចរារាំងនៃការវិវឌ្ឍន៍ទៅកាន់ភាពចាស់ជ្រីវជ្រួញបានយ៉ាងល្អ។ ដូច្នេះគ្រាន់តែទទួលទានតែម្លិះជាប្រចាំស្បែករបស់អ្នកប្រាកដជារលាង ហ្មត់ខៃ ក្មេងជាងភ័យជាមិនខាន។




# វិធីធ្វើតែពីផ្កាម្លិះងាយៗគ្រាន់តែយកផ្កាម្លិះស្រស់ៗ ១ពែងលាងទឹកឱ្យស្អាតរួចដាំជាមួយនឹងទឹកស្អាត ១ពែងឱ្យពុះរួចអ្នកអាចទទួលទានទាំងនៅក្តៅឧណ្ហៗក៏បាន។ ម្យ៉ាងវិញទៀតអ្នកក៏អាចយកតែកញ្ចប់ទិញពីបណ្តាផ្សារមកឆុងជាមួយទឹកក្តៅទុករយៈពេល ពី ២ ទៅ៤នាទីរួចបន្ថែមជាមួយទឹកឃ្មុំបង្កើនរសជាតិក៏បាន៕  






Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room | KhmerHappy.com

2018-02-25 15:54 GMT+8 , Processed in 0.572313 second(s), 16 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017 KhmerHappy.com

Quick Reply To Top Return to the list