View: 13|Reply: 0

ប្រភេទ​អាហារ​មួយ​ចំនួន​ដែល​ទារក​ក្រោម​អាយុ​ ១​ខួប​គួរ​ចៀស​វាង

[Copy link]

336

Threads

501

Posts

2942

Credits

Gold Member

Rank: 6Rank: 6

Credits
2942
Post time 2018-02-13 17:53:24 | Show all posts |Read mode


ទារក​មិន​អាច​ញ៉ាំ​អ្វី​ៗ​គ្រប់​យ៉ាង​បាន​ទេ ព្រោះ​កាយ​សម្ប​ទា​របស់​គេ​មិន​ទាន់​លូតលាស់​បាន​ពេញ​លេញនៅ​ឡើយ​។ គេ​នៅ​ខ្វះ​សមត្ថភាព​រំលាយ​អាហារ​។ ដូច្នេះ ទារក​អាច​ញ៉ាំ​បាន​តែ​អាហារ​សំខាន់​ៗមួយ​ចំនួន​ប៉ុណ្ណោះ ដែល​អាច​ជួយ​បង្កើន​សុខភាព និង​មិន​ធ្វើ​ឱ្យ​គេ​ឈឺ​។
អ្នក​ជំនាញ​ជាច្រើន​ណែនាំ​ឱ្យ​ឪពុកម្តាយ​ក្មេង​ចៀស​វាង​មិន​ឱ្យ​ក្មេង​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិស្ករ និង​អំបិល​ខ្ពស់ ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​មុខងារ​ខួរក្បាល​ក្មេង​។ ឪពុក​ម្តាយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ច្រើន​ចំពោះ​ក្មេង​អាយុ​ក្រោម​ ១​ខួប ហើយ​ឪពុក​ម្តាយ​ក៏​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាហារ​ដែល​ត្រូវឱ្យ​កូន​ញ៉ាំ​ផង​ដែរ​។
ការ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពី​ឪពុក​ម្តាយ អាច​ធ្វើ​ឱ្យ​ក្មេង​ខូច​សុខ​ភាព និង​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជ​មាន​ដល់​សុខ​ភាព​ក្មេង​។ ក្មេង​អាយុ​ក្រោម​ ១​ខួប​គួរ​អា​ស្រ័យ​លើ​ទឹក​ដោះ​ម្តាយ ព្រោះ​វា​ផ្តល់​សារ​ធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ដល់​ក្មេង​។ អាហារ​រឹង​មិន​គួរ​ឱ្យ​ក្មេង​អាយុ​ក្រោម ៦​ខែ​ញ៉ាំ​ឡើយ​។
ហាម​មិន​គួរ​ឱ្យ​ទារក​ទទួល​ទាន​បឺរ គ្រាប់​ផ្លែឈើ ស៊ុត​ស គ្រឿង​សមុទ្រ និង​ក្រូច​ឆ្មា​។ អាហារ​ទាំង​នេះអាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​ទារក​កំពុង​លូតលាស់​។ អាហារ​ទាំង​នេះ​អាច​បណ្តាល​ឱ្យ​ទារក​កើត​អា​ឡាក់​ហ្ស៊ី​។
ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​អាហារ​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​ឱ្យ​កូន​ញ៉ាំ​៖

អំបិល
ការ​ញ៉ាំ​អំបិល​ច្រើន​ពេក​អាច​ប៉ះ​ពាល់​ដល់​តម្រង​នោម​របស់​ទារក​។ តម្រង​នោម​ក្មេង​មិន​អាច​ទទួល​យក​អំបិល​ច្រើន​បាន​ឡើយ​។ ក្នុង​ករណី​ខ្លះ វា​អាច​ធ្វើ​ឱ្យ​ក្មេង​ខូច​ខួរក្បាល​។

ស្ករ​ស
ការ​ទទួល​ទាន​ស្ករ​ស​ច្រើន​អាច​ធ្វើ​ឱ្យ​ក្មេង​ពុក​ធ្មេញ​។ ដើម្បី​ការ​ពារ​ពី​ភាព​ពុក​ធ្មេញ​បាន ទារក​ត្រូវ​ចៀស​វាង​ផ្លែឈើ ស្ករ​គ្រាប់ និង​អា​ហារ​សា​ឡាដ​ដែល​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន​។ ដូច្នេះ​ទារក​គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​របស់​ផ្អែម និង​បង្អែម​ដែល​សម្បូរ​ជាតិ​ស្ករ​។

ទឹក​ឃ្មុំ
ទឹក​ឃ្មុំ​អាច​ធ្វើ​ឱ្យ​ទា​រក​ស្លាប់​បាន​។ វា​ជា​អា​ហារ​ពុល​របស់​ទារក​។ វា​ក៏​អាច​បណ្តាល​ឱ្យ​ទា​រក​មិន​ស្រេក​ឃ្លាន​អាហារ អស់​កម្លាំង និង​កើត​ជំងឺ​ទល់​លា​មក​ផង​ដែរ​។ ដូច្នេះ​ទារក​គួរ​ចៀស​វាង​ទឹក​ឃ្មុំ រហូត​ដល់​គេ​មាន​អាយុ​ ១​ខួប​។

គ្រាប់​ផ្លែឈើ​ និង​ស៊ុត
អ្នក​មិន​គួរ​ឱ្យ​ទារក​ញ៉ាំ​គ្រាប់​ផ្លែឈើ​ឡើយ ព្រោះ​វា​អាច​បណ្តាល​ឱ្យ​ស្លាក់ ធ្វើ​ឱ្យ​គេ​ពិបាក​ដក​ដង្ហើម​។ ទារក​អាយុ​ក្រោម​ ៦​ខែ​ក៏​ពិបាក​នឹង​រំលាយ​ស៊ុត​ដែរ​។

ទឹក​ដោះ​គោ
ទារក​មិន​គួរ​ទទួល​ទាន​ទឹក​ដោះ​គោ​ឡើយ ព្រោះ​វា​ធ្វើ​ឱ្យ​ទារក​ខ្វះ​សមត្ថភាព​រំលាយ​វត្តមាន​របស់​ជាតិ​ខ្លាញ់​ក្នុង​ទឹក​ដោះ​គោ​។ នៅ​ពេល​ទារក​ញ៉ាំ​ទឹក​ដោះ​គោ​ចូល​ទៅ វា​អាច​បណ្តាល​ឱ្យ​ទារក​មិន​ស្រួលក្នុង​ពោះ​។ ដូច្នេះ​ទារក​គួរ​តែ​បៅ​ដោះ​ម្តាយ​រហូត​ដល់​គេ​មាន​អាយុ​ប្រហែល ១០​ខែ ឬ​១​ខួប​។
                                               
Reply

Use magic Report

You have to log in before you can reply Login | Register !login!

Points Rules

  Our Facebook

IOS Download

Archive | Mobile | Dark room | KhmerHappy.com

2018-02-25 15:53 GMT+8 , Processed in 0.609373 second(s), 16 queries .

ចូល​គណនី​តាម​ Facebook ​ដោយ​សុវត្ថិភាព​ត្រឹម​តែ​1​វិនាទី​ ។ ​លោក​អ្នក​​នឹង​អាច​ចូល​មេីល​អត្ថបទ​សំណេីច​ ហ្គេម​ និង​ភាព​យន្ត​ជា​ដេីម ​បាន​យ៉ាង​ច្រេីនថែម​ទៀតដោយសេរី។
Directly login by Facebook safely in one second. And you will see more jokes, games, movies and others.

Power by: 9zhuotech© 2013-2017 KhmerHappy.com

Quick Reply To Top Return to the list